FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឌិត ទីណា ជួបសំណេះសំណាល និងចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកអូរជ្រៅ

08-11-2026 09:26

(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១៣៩៨គ្រួសារ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងជំនួបសំណេះសំណាលនេះ លោក ឌិត ទីណា បានលើកឡើងពីការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះ ចែកស្រូវពូជដល់កសិករដែលលិចទឹក និងចែកស្បៀងដល់អ្នកខ្វះខាត ដោយរាជរដ្ឋាភិបាលនឹងជួយឱ្យបានទាន់ពេលវេលា ដោយមិនទុកអ្នកណាម្នាក់ចោលនោះឡើយ៕