FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើមុខងារ Watch Reels លើ CoolApp ផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?

07-11-2026 15:35

(ភ្នំពេញ)៖ កម្មវិធីទំនាក់ទំនង និងខលរបស់កូនខ្មែរ CoolApp បានបន្តពង្រីកវិសាលភាព និងមុខងារថ្មីៗរបស់ខ្លួនយ៉ាងសកម្ម ដោយក្នុងពេលថ្មីៗនេះបានដាក់ឱ្យដំណើរការមុខងារ «Watch Reels» យ៉ាងពេញលេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្សាន្ត និងការទស្សនាវីដេអូខ្លីៗប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ មុខងារថ្មីនេះត្រូវបានរចនាឡើងយ៉ាងប្រណិត ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយ ការរុករកមាតិកាចម្រុះពណ៌ និងការកម្សាន្តអារម្មណ៍យ៉ាងរលូននៅលើកន្លែងាតែមួយ។

តាមរយៈមុខងារ Watch Reels លើកម្មវិធី CoolApp នេះ អ្នកប្រើប្រាស់អាចរីករាយ ទស្សនាវីដេអូខ្លីៗ (Short Videos) គ្រប់ប្រភេទ ព្រមទាំងអាចធ្វើការចុចបង្ហាញចំណាប់អារម្មណ៍ (Like) បញ្ចេញមតិយោបល់ (Comment) និងចែករំលែកវីដេអូទាំងនោះ (Share Easily) ទៅកាន់មិត្តភក្តិ ឬបណ្តាញសង្គមផ្សេងៗបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។ មិនតែប៉ុណ្ណោះ ប្រព័ន្ធក៏បានរៀបចំមុខងារទាក់ទាញផ្សេងទៀតដូចជាការចម្លងតំណភ្ជាប់ (Copy Link) និងការបញ្ជូនរូបភាព ឬវីដេអូទៅកាន់អេក្រង់ធំ (Full & Cast) ផងដែរ ដើម្បីធានាថាអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កម្សាន្តដ៏សម្បូរបែប និងពេញលេញបំផុត។

Please download:
https://downloads.coolapp.com.kh