លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ជួបសំណេះសំណាល និងឧបត្ថម្ភជាថវិកា សម្ភារជូនដល់លោក ទេព មាន សមាជិកក្រុមប្រឹក្សាខេត្ត
07-11-2026 14:37
(កំពង់ស្ពឺ)៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ ប្រកបដោយគុណធម៌របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពី សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចុះសួរសុខទុក្ខ ជួបសំណេះសំណាល សម្តែងការគួរសម និងបានឧបត្ថម្ភជាថវិកា សម្ភារៈជូនដល់លោក ទេព មាន អាយុ៧៣ឆ្នាំ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត កំពុងសម្រាកថែទាំសុខភាពជំងឺផ្នែកព្យាបាលដោយចលនា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជាចិត្តសប្បុរសផ្តើមចេញពីសទ្ធា និងចិត្តស្មោះ ជួយសម្រាលទុក្ខលំបាក បានឧបត្ថម្ភជាថវិកាចំនួន ៥០០,០០០៛ និងផ្លែឈើ១កន្ត្រក ជូនដល់លោក ទេព មាន ផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាល នៃការចុះសួរសុខទុក្ខនាពេលនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងក្រុមការងារទាំងអស់គ្នា បានសំណេះសំណាល សម្តែងការគួរសម ព្រមទាំងគោរពជូនពរលោក ទេព មាន ឱ្យឆាប់បានជាសះស្បើយ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំការងារ ឆ្ពោះទៅរកភាពរីកចម្រើន និងជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត។
ជាពិសេសសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាលោក និងភរិយា ព្រមទាំងក្រុមគ្រួសារ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕










