តើមុខងារ «ជំនួយការសរសេរអត្ថបទ» លើ Fresh AI អាចជួយសរសេរអត្ថបទប្រភេទណាខ្លះ?
07-11-2026 13:41
(ភ្នំពេញ)៖ នៅក្នុងសម័យកាលឌីជីថលដែលការបង្កើតមាតិកា និងការរៀបចំឯកសារទាមទារល្បឿន និងភាពច្នៃប្រឌិតខ្ពស់ កម្មវិធី Fresh AI ដែលជាប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកូនខ្មែរ បានដាក់ឱ្យប្រើប្រាស់មុខងារ «ជំនួយការសរសេរអត្ថបទ» យ៉ាងពេញលេញ ដើម្បីជួយសម្រួលដល់ការសរសេរអត្ថបទរបស់អ្នកប្រើប្រាស់ឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ មុខងារនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីដោះស្រាយរាល់ការលំបាករបស់អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន បុគ្គលិកការិយាល័យ និងសិស្ស-និស្សិត ក្នុងការស្វែងរកគំនិត និងរៀបចំខ្លឹមសារអត្ថបទប្រកបដោយស្តង់ដារ។
មុខងារ «ជំនួយការសរសេរអត្ថបទ» របស់ Fresh AI ផ្តល់នូវភាពបត់បែនយ៉ាងខ្លាំង ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀបចំខ្លឹមសារបានច្រើនទម្រង់ មិនថាជាការសរសេរអត្ថបទទូទៅ (Write Content) ការរៀបចំសេចក្តីសង្ខេប (Brief) ការតាក់តែងសេចក្តីប្រកាសព័ត៌មានផ្លូវការ (Press Release) ឬការរៀបចំគ្រោងអត្ថបទសម្រាប់វីដេអូ (Video Script) នោះឡើយ។ អ្នកប្រើប្រាស់គ្រាន់តែបញ្ចូលប្រធានបទ ឬចំណុចសំខាន់ៗដែលចង់បាន នោះប្រព័ន្ធ Fresh AI នឹងធ្វើការវិភាគ និងបង្កើតអត្ថបទពេញលេញប្រកបដោយន័យស៊ីជម្រៅ ត្រឹមត្រូវតាមវេយ្យាករណ៍ និងរៀបរៀងយ៉ាងមានរបៀបរៀបរយក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
Please download:
https://freshai.com.kh/download
