FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤

07-11-2026 09:03

(ភ្នំពេញ)៖ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មនៅកម្ពុជា។

ស្ថានទូតអាមេរិក បានបង្ហោះដំណឹងនេះ កាលពី៧ម៉ោងមុនដោយភ្ជាប់រូបភាពលោកឯកអគ្គរដ្ឋទូតអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិតេជោ។

ស្ថានទូតអាមេរិកនៅកម្ពុជា បានបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងស្វែងយល់ និងស្គាល់កាន់តែច្បាស់អំពីប្រទេសកម្ពុជា និងប្រជាជនទាំងអស់ ខណៈដែលលោកនឹងពង្រីកឱកាសសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងប្រទេសកម្ពុជា និងអាមេរិក។

សូមបញ្ជាក់ថា ស្ថានទូតអាមេរិក បានដំណើរការដោយអត់ឯកអគ្គរដ្ឋទូតច្រើនឆ្នាំ បន្ទាប់ពីឯកអគ្គរដ្ឋទូតចាស់លោក ផាតទ្រីក មូហ្វី ចប់ការងារតាំងពីឆ្នាំ២០២៤ ហើយនេះក៏ស្ទើរតែជាទម្លាប់របស់អាមេរិក ការដោះដូរទូតតែងប្រើពេលច្រើនឆ្នាំ ទើបទូតថ្មីមកដល់៕