FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តមណ្ឌលគិរី និងរតនគិរី ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តទាំងពីរ

06-11-2026 21:24

(មណ្ឌលគិរី)៖ នៅថ្ងៃទី៦ ខែ​វិច្ឆិកា​ ឆ្នាំ២០២៦នេះ លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងលោក ញ៉ែម​ សំអឿន​ អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តរវាង​ និងរដ្ឋបាលខេត្តមណ្ឌលគិរី​ និងរដ្ឋបាលខេត្តរតនគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំមិត្តភាពនៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី​។

ពិធីនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត, នាយក-នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ​, លោក​-លោកស្រី, អភិបាលក្រុង-ស្រុក, លោក​-លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីចំណុះរដ្ឋបាលខេត្តទាំងពីរ​។

ការចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាលខេត្ត ក្នុងតំបន់ភាគឦសាន្ត ត្រូវបានធ្វើឡើងស្របតាមការណែនាំ និងលិខិតរបស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់​ ដោយយោងលិខិត ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឲ្យបានចប់សព្វគ្រប់ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕