ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចេញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងអតីតមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងអតីតមេបញ្ជាការអាវុធហត្ថខេត្តសរុប៤រូប
06-11-2026 21:04
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសស្តីពីការតែងតាំង និងផ្លាស់ប្តូរមុខតំណែងនាយទាហានចំនួន ៤រូប ក្នុងជួរកងយោធពលខេមរភូមិន្ទ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ពីការតែងតាំង និងផ្លាស់ប្តូរមុខតំណែងនាយទាហានទាំង ៤រូប ដូចខាងក្រោម៖
១៖ ឧត្តមសេនីយ៍ឯក នន្ទ សុខា អតីតមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គមេបញ្ជាការ។
២៖ ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារស្រាវជ្រាវជំនាញ ថ្នាក់អគ្គមេបញ្ជាការ។
៣៖ ឧត្តមសេនីយ៍ត្រី ពុត លី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារស្រាវជ្រាវជំនាញ ថ្នាក់អគ្គមេបញ្ជាការ។
៤៖ ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ត្រូវបានកំណត់មុខតំណែងជានាយទាហាននៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
ការតែងតាំង និងផ្លាស់ប្តូរមុខតំណែងនាយទាហានទាំង ៤រូបនេះ ធ្វើឡើងតាមរយៈប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ខាងក្រោមនេះជាខ្លឹមសារប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ៖






