កម្ពុជារៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល ៥ថ្ងៃ នៅសួនច្បារមុខវត្តបទុមវតី ដើម្បីអបអរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (Video inside)
06-11-2026 16:46
(ភ្នំពេញ)៖ កម្ពុជាត្រៀមបើកទ្វារស្វាគមន៍បណ្ដាប្រទេសជាសមាជិក ជុំវិញពិភពលោក មកកាន់ព្រឹត្តិការណ៍អមដ៏ធំជាប្រវត្តិសាស្ត្រ មានឈ្មោះថា «ភូមិហ្វ្រង់កូហ្វូនី» (Francophonie Village) ដែលនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីធ្លាសួនច្បារមុខវត្តបទុមវតី ស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រៀបចំឡើងស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) ក្រោមមូលបទដ៏មានអត្ថន័យ៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់ពីសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ រវាងកម្ពុជា ជាមួយបណ្ដាប្រទេសនិយាយភាសាបារាំងនៅលើពិភពលោក។
សូមទស្សនាសេចក្តីរាយការណ៍អំពី«ភូមិហ្វ្រង់កូហ្វូនី» ដោយ កញ្ញា រួម ឆាដា អ្នកយកព័ត៌មាន Fresh News៖




