Fresh AI បង្ហាញមុខងារ EV Zone ដ៏ឆ្លាតវៃ ជួយអ្នកបើកបររថយន្តអគ្គិសនីស្វែងរកទីតាំងសាកថ្មជាង ៤១៥ កន្លែងទូទាំងប្រទេស !
06-11-2026 15:38
(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ឆាប់រហ័សនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសកម្ពុជា កម្មវិធី Fresh AI បានដាក់ចេញនូវមុខងារឆ្លាតវៃថ្មីមួយឈ្មោះថា «EV Zone» ដែលកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។ មុខងារដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់អ្នកបើកបររថយន្តអគ្គិសនី ក្នុងការស្វែងរកស្ថានីយសាកថ្មដែលនៅជិតបំផុត។
បច្ចុប្បន្ន មុខងារ EV Zone របស់ Fresh AI បានកើនទីតាំងសាករថយន្តអគ្គិសនីដល់ទៅ ៤១៥ កន្លែងទូទាំងប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ មុខងារ EV Zone គឺជាជំនួយការដ៏ឆ្លាតវៃមួយដែលបង្ហាញចំងាយគីឡូម៉ែត្រពីទីតាំងសាកឡាន EV ដែលនៅជិតអ្នកបំផុត។ មិនថាអ្នកកំពុងឈរនៅទីណាទេ មុខងារឆ្លាតវៃនេះអាចចាប់ទីតាំងសាកថ្មជុំវិញអ្នករហូតដល់ ១០០ គីឡូម៉ែត្រ ដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែមានភាពរលូន និងគ្មានកង្វល់។
Please Download:
https://freshai.com.kh/download
