FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ បន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់កម្រិតនាយកដ្ឋាន វគ្គ III»

06-11-2026 15:22

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់កម្រិតនាយកដ្ឋាន វគ្គ III» ជូនដល់សិក្ខាកាមជា អនុប្រធាននាយដ្ឋាន អនុប្រធានផ្នែក និងនាយករងវិទ្យាស្ថាន ចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ១៤៨នាក់ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

វគ្គបណ្តុះបណ្តាល ដែលឧទ្ទេសនាមដោយ ឯកឧត្តម ហួត តុលា ទីប្រឹក្សាក្រសួង និងជាប្រធានក្រុមការងារបច្ចេកទេស និងជំរុញបរិវត្តកម្មឌីជីថល រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង បំពាក់បំប៉នលើជំនាញការប្រើប្រាស់ Gemini លើការអនុវត្តផ្ទាល់ដៃ (Hands-on Practice) និងជំរុញឱ្យសិក្ខាកាមចេះចាប់យកនូវសក្តានុពលនៃបច្ចេកវិទ្យា AI មកអនុវត្តផ្ទាល់ក្នុងការបំពេញការងារ ដើម្បីកាត់បន្ថយពេលវេលា បង្កើនផលិតភាពការងារ និងប្រសិទ្ធភាពការងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់៕