FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងសារជាភាសាបារាំងដ៏មានអត្ថន័យពាក់ព័ន្ធនឹង «ហ្វ្រង់កូហ្វូនី៖ សសរស្តម្ភនៃការអភិវឌ្ឍធនធានមនុស្ស» (Video inside)

06-11-2026 15:16

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសារជាភាសាបារាំងដ៏មានអត្ថន័យមួយពាក់ព័ន្ធនឹង «ហ្វ្រង់កូហ្វូនី៖ សសរស្តម្ភនៃការអភិវឌ្ឍធនធានមនុស្ស» ដើម្បីអបអរសាទរព្រឹត្តិការណ៍វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។

តាមរយៈសារនេះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ហ្វ្រង់កូហ្វូនី ពហុភាសានិយម ការបណ្តុះបណ្តាលទេពកោសល្យសម្រាប់ថ្ងៃអនាគត ការពង្រឹងឧត្តមភាពសិក្សា កសាងសង្គមចំណេះដឹងប្រកបដោយបរិយាប័ន្ន និងឆ្ពោះទៅអនាគត។ ទាំងនេះសុទ្ធសឹងជាសសរស្តម្ភគ្រឹះសំខាន់ៗនៃយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍អមក្នុងក្របខណ្ឌដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលខាងមុខ ដែលបង្ហាញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងវឌ្ឍនភាពសង្គមតាមរយៈភាសាបារាំង និងវប្បធម៌ហ្វ្រង់កូហ្វូនី៕