FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពីធីបួងសួងសុំសេក្តីសុខចម្រើន នៃការរៀបចំពិធីប្រណាំងទូករយៈពេល២ថ្ងៃ

06-11-2026 14:53

(កំពង់ធំ)៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រារព្ធពិធីបួងសួងលោកតាឥ និងលោកតាក្រហមក ដើម្បីសុំសេចក្តីសុខចម្រើនដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក្នុងពិធីបុណ្យអុំទូកថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឲ្យមានដំណើរការប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ។

ក្នុងឱកាសនៃការប្រារព្ធពិធីអុំទូក ក្នុងខេត្តកំពង់ធំ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកម្សាន្ដនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូកឱ្យបានច្រើនកុះករដើម្បីញ៉ាំងបរិយាកាសពិធីនេះឲ្យសប្បាយរីករាយផងដែរ៕