FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ហែម វណ្ណឌី លើកទឹកចិត្តឱ្យសហគ្រិនជាស្ត្រី បន្តពង្រឹងការគ្រប់អាជីវកម្ម និងកែរលម្អរគុណភាពផលិតផលឱ្យបានត្រឹមត្រូវតាមស្តង់ដារ

06-11-2026 14:23

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងលើកទឹកចិត្តដល់សហគ្រិនជាស្ត្រី បន្តពង្រឹងការគ្រប់អាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងការកែរលម្អរគុណភាពផលិតផល ដោយចាត់ទុកការអភិវឌ្ឍន៍ជំនាញ ស្តង់ដារ នវានុវត្តន៍ ជាការវិនិយោគសម្រាប់រយៈពេលវែង។

លោក ហែម វណ្ណឌី បានថ្លែងដូចនេះនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបើកទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ២០២៦ និងពិធីប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់តួនាទី និងការចូលរួមចំណែករបស់ស្ត្រីក្នុងវិស័យធុរកិច្ច និងសេដ្ឋកិច្ចជាតិ។

ថ្លែងនាឱកាសនោះដើម្បីបន្តជំរុញការអភិវឌ្ឍសហគ្រិនភាពស្ត្រី លោក ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យសហគ្រិនជាស្ត្រី បន្តពង្រឹងការគ្រប់អាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងការកែរលម្អរគុណភាពផលិតផលដោយចាត់ទុកការអភិវឌ្ឍន៍ជំនាញ ស្តង់ដារ នវានុវត្តន៍ គឺជាការវិនិយោគសម្រាប់រយៈពេលវែង, ទទឹមនេះសូមបង្កើតកិច្ចសហការរវាងសហគ្រាស និងស្វែងរកឱកាសចូលរួមសហការខ្សែច្រវាក់ផ្គត់ផ្គង់លើទីផ្សារថ្មីៗ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីការរីកចម្រើនរបស់សហគ្រាសដែលដឹកនាំដោយស្ត្រី ដែលអាចរួមចំណែកដោយផ្ទាល់ដល់ការបង្កើតការងារដែលមានគុណភាព ការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកមូលដ្ឋានផលិតកម្មជាតិផងដែរ។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានជំរុញឱ្យសមាគមសហគ្រិនស្រ្តីកម្ពុជា ត្រូវពង្រឹងតួនាទីជាតំណាង និងជាសំលេងរបស់សហគ្រិនស្ត្រី និងជាដៃគូររបស់រាជរដ្ឋាភិបាល ក្នុងការកំណត់បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់សមាជិក ព្រមទាំងជំរុញការផ្សារភ្ជាប់សហគ្រាស និងសេវាគាំទ្រ ឱកាសហិរញ្ញប្បទាន និងបណ្តាធុរកិច្ច ជាពិសេសបន្តជំរុញការចែករំលែកបទពិសោធន៍ និងការសហការជាមួយសមាជិក ដើម្បីពង្រឹងសមត្ថភាព និងឱកាសអភិវឌ្ឍអាជីវកម្មរួមគ្នាបន្តទៅទៀត ដើម្បីមានការរីកចម្រើនជាមួយគ្នា។

លោក ហែម វណ្ណឌី ក៏បានលើកទឹកចិត្ត ឱ្យស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ ត្រូវបន្តពង្រឹងការសម្របសម្រួល និងការផ្តល់សេវាគាំទ្រ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស ដោយផ្តោតលើការកាត់បន្ថយឧបសគ្គក្នុងការធ្វើអាជីវកម្ម និងការលើកកម្ពស់សមត្ថភាពបច្ចេកទេស និងការពង្រីកឱកាសទីផ្សារ។ ការគាំទ្រគួរផ្តោតលើលទ្ធផលដែលអាចវាស់វែងបាន ជាពិសេសការបង្កើនផលិតភាព និងការពង្រីកអាជីវកម្ម ការបង្កើតការងារ និងការចូលរួមលក្នុងខ្សែច្រវាក់តម្លៃផងដែរ៕