Fresh AI ផ្តល់ជូនបទពិសោធន៍ថ្មី ទាញយកវីដេអូពីបណ្តាញសង្គមបានលឿន សុវត្ថិភាព និងឥតគិតថ្លៃ !
06-11-2026 13:50
(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប ស្មាត និងទាន់ចិត្តក្នុងយុគសម័យឌីជីថល កម្មវិធីបញ្ញាសិប្បនិម្មិត Fresh AI បានបន្ថែមនូវបទពិសោធន៍ថ្មីស្រឡាងមួយទៀត គឺមុខងារ «ទាញយកវីដេអូពីបណ្តាញសង្គម» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកវីដេអូពីបណ្តាញសង្គមល្បីៗដូចជា TikTok, Facebook, YouTube ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀតបានយ៉ាងរហ័សទាន់ចិត្ត មានសុវត្ថិភាពខ្ពស់ និងមិនមានការគិតថ្លៃឡើយ។ មុខងារថ្មីនេះ ត្រូវបានអភិវឌ្ឍឡើងដើម្បីសម្រួលដល់ការកម្សាន្ត ការសិក្សា និងការងារបណ្ដាញសង្គមប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល។
តាមរយៈការអាប់ដេតមុខងារដ៏ឆ្លាតវៃនេះ អ្នកប្រើប្រាស់ Fresh AI មិនចាំបាច់ចំណាយពេលស្មុគស្មាញក្នុងការទាញយកកម្មវិធីខាងក្រៅមកដំឡើងលើឧបករណ៍របស់ខ្លួននោះទេ។ លោកអ្នកគ្រាន់តែប្រើប្រាស់ Fresh AI នោះប្រព័ន្ធនឹងជួយទាញយកវីដេអូពី TikTok, Facebook, YouTube ឬបណ្តាញសង្គមនានាដែលលោកអ្នកពេញចិត្ត មក្សាទុកក្នុងទូរស័ព្ទ ឬកុំព្យូទ័របានភ្លាមៗក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
Please Download:
https://freshai.com.kh/download
