FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ ចុះត្រួតពិនិត្យ​ការផ្ដល់សេវាសាធារណៈ នៅតាមមណ្ឌល​សេវាសាធារណៈ

05-11-2026 21:55

(ភ្នំពេញ)៖ ដោយឃើញពីកំណើននៃការមកទទួលសេវាប្តូរបណ្ណបើកបរលោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក និងលោក ទេស តារារ័ត្ន អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យការផ្ដល់សេវាសាធារណៈនៅតាមមណ្ឌលផ្ដល់សេវារបស់ក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ធ្វើយ៉ាងណាឱ្យជំរុញការផ្ដល់សេវាសាធារណៈ មានលក្ខណៈងាយស្រួលបន្ថែមទៀត។

មណ្ឌលសេវាសាធារណៈចំនួន ៥ទីតាំងរួមមាន៖ មណ្ឌលផ្ដល់សេវាសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ (Aeon I) មណ្ឌលផ្ដល់សេវាសាធារណៈ ប្តូរ និងប្រឡងយកបណ្ណបើកបរយានយន្ត នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ (Aeon II) មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ (Aeon III) មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើបអូឡាំព្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ធ្វើយ៉ាងណាឱ្យជំរុញការផ្ដល់សេវាសាធារណៈ មានលក្ខណៈងាយស្រួលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាបានឆាប់រហ័ស ប្រកបទៅដោយរលូន តម្លាភាព និងប្រកបដោយប្រសិទ្ធភាព៕