FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ មន្ត្រីប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុន TOKO Electrical (Video inside)

05-11-2026 16:28

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Ichinoki Kengo មន្ត្រីប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុន TOKO Electrical ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ក្រុមហ៊ុន TOKO Electrical Construction គឺជាក្រុមហ៊ុនជប៉ុនមួយដែលមានជំនាញផ្នែកវិស្វកម្មអគ្គិសនី និងការសាងសង់។ ក្រុមហ៊ុននេះបានបង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នកបច្ចេកទេសខ្មែរនៅប្រទេសជប៉ុន។

ក្រុមហ៊ុន TOKO Electrical Construction ក៏បានសហការជាមួយក្រុមហ៊ុន KJP Kakehashi Co., Ltd. ដើម្បីផ្តល់ជំនួយគាំទ្រដល់អ្នកបច្ចេកទេសកម្ពុជា ក្នុងការសម្របសម្រួលការងារ និងជួយឱ្យពលករជំនាញខ្មែរអាចសម្របខ្លួនទៅនឹងបរិយាកាសការងារនៅក្នុងប្រទេសជប៉ុន៕