ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែវិច្ឆិកា៖ បង្ក្រាប៨ករណី ឃាត់ខ្លួន២១នាក់
05-11-2026 16:08
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៨ករណី ឃាត់ខ្លួន២១នាក់។
* ករណីជូញដូរ ១ករណី ឃាត់ខ្លួន៨នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ៧ករណី ឃាត់ខ្លួន ១៣នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩៨០៧ករណី ឃាត់ខ្លួន២៦៥៣៥នាក់ (ស្រី១៧៦៥នាក់)៕
