FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋជម្មូ និងកាស្មៀរ (Jammu Kashmir) ត្រូវបានប្រកាសជាដែនដីសហភាព ដែលមានអក្ខរកម្មពេញលេញរហូតដល់ ៩៨,៤៣% ក្រោមកម្មវិធី ULLAS

05-11-2026 15:48

(ឥណ្ឌា)៖ តំបន់ជម្មូ និងកាស្មៀរ បានសម្រេចបាននូវសមិទ្ធផលដ៏លេចធ្លោ ដោយបានក្លាយជា «ដែនដីសហភាពដែលមានអក្ខរកម្មពេញលេញ» (Fully Literate Union Territory) ដោយបានកត់ត្រាអត្រាអក្ខរកម្មរហូតដល់ ៩៨,៤៣ភាគរយ ក្រោមកម្មវិធី ULLAS – Nav Bharat Saaksharta Karyakram (NBSK)។ នេះបើយោងតាមការប្រកាសរបស់លោកស្រី Sakina Itoo រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងសារអបអរសាទរចំពោះសមិទ្ធផលនេះ លោកស្រីរដ្ឋមន្ត្រី បានពិពណ៌នាថា នេះជា «ជោគជ័យប្រវត្តិសាស្ត្រ» និងជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជននៃតំបន់ជម្មូ និងកាស្មៀរ។

កម្មវិធី ULLAS (ឬ Understanding of Lifelong Learning for All in Society) គឺជាឈ្មោះដ៏ពេញនិយមនៃកម្មវិធី Nav Bharat Saaksharta Karyakramដែលជាកម្មវិធីអក្ខរកម្មមនុស្សពេញវ័យរបស់រដ្ឋាភិបាលមជ្ឈិម ក្នុងគោលបំណងលើកកម្ពស់អក្ខរកម្ម និងការសិក្សាបន្តសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ៕