FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រ្តីជំនួញដីធ្លី «លី ដាអេ» ដែលឆបោកលុយគេ ប្រុងគេចខ្លួនទៅក្រៅប្រទេស ត្រូវកម្លាំងសមត្ថកិច្ចចាប់បញ្ជូនទៅឃុំខ្លួនតាមដីការបស់តុលាការ, ជនរងគ្រោះទទូចឲ្យសាលាឧទ្ធរណ៍ កុំដោះលែងស្រ្តីរូបនេះ

05-11-2026 15:41

(ភ្នំពេញ)៖ ស្រ្តីជាឈ្មួញរកស៊ីដីធ្លីម្នាក់ដ៏ល្បី ដែលបានឆបោកប្រាក់គេរាប់សិបម៉ឺនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិតេជោ ខណៈដែលស្រ្តីរូបនេះ ប្រុងរត់គេចខ្លួនទៅក្រៅប្រទេស។

ក្រោយកម្លាំងនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន រួចក៏ប្រគល់ជូនកម្លាំងអាវុធហត្ថ ដើម្បីបញ្ជូនទៅតុលាការ និងឃុំខ្លួនដាក់ពន្ធនាគារតាមដីការរបស់តុលាការ។

ស្រ្តីរូបនេះ ក្រៅពីរកស៊ីធ្លី គាត់ក៏រកស៊ីបើកការ៉ាស់សាំងផងដែរ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ និងបញ្ជូនទៅឃុំខ្លួននៅពន្ធធានាគា «ម២» ពីបទ «ចេញមូលប្បទានបត្យគ្មានសាច់ប្រាក់ ចំនួន ជាង១លានដុល្លារ»។

កន្លងមកជនពិរុទ្ធឈ្មោះ លី ដាអេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ «ឆបោក» ប៉ុន្តែត្រូវដោះលែងវិញភ្លាមៗដោយពុំសងប្រាក់ទៅជនរងគ្រោះ ហើយជននេះតែងតែព្យាយាមរត់គេចខ្លួន មិនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។

តាមឯកសាររបស់តុលាការ បានបញ្ជាក់ថា រយៈពេលជាង២ឆ្នាំមកហើយ ដែលសាលាដំបូងភ្នំពេញ បានកាត់ទោសឱ្យពិរុទ្ធជនរូបនេះជាប់ពន្ធធានាគារយៈពេល២ឆ្នាំ និងពិន័យប្រាក់៤លានរៀល និងតម្រូវឱ្យសងប្រាក់មកជនរងគ្រោះផងដែរ។

ការផ្តន្ទាទោសនេះ ក៏ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ទុកជាបានការ ដោយផ្អែកលើភស្តុតាងដាក់បន្ទុករឹងមាំ តាមរយៈសាលដីកាកំបាំងមុខពិរុទ្ធជន។ បន្ទាប់ពីចាប់ខ្លួន ពិរុទ្ធជនរូបនេះបានធ្វើបណ្តឹងទាស់ទៅនឹង សាលដីការបស់សាលាឧទ្ធរណ៍។ បច្ចុប្បន្ន នីតិវិធីកំពុងដំណើការនៅចំពោះតុលាកាឧទ្ធរណ៍ភ្នំពេញ។

ជាចុងក្រោយជនរងគ្រោះសូមអំពាវនាវយ៉ាងទទូចដល់តុលាការឧទ្ធរណ៍ភ្នំពេញ និងក្រសួងពាក់ពន្ធ័ទាំងអស់ ជួយរកយុត្តិធម៍ឱ្យជនរងគ្រោះទាំងអស់ផង កុំឱ្យស្ត្រីរូបនេះរួចពីសំណាញ់ច្បាប់ និងបន្តឱកាសឆបោកអ្នកដ៏ទៃបន្តទៀត និងសូមកុំឱ្យមានអន្តរាគម៍ដែលផ្ទុយនឹងនីតិវិធីច្បាប់។

តាមសេចក្តីរាយការណ៍ មានជនរងគ្រោះមួយចំនួនទៀតក៏ចាញ់បោកស្រ្តីរូបនេះផងដែរ៕