FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៨៥នាក់ ធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន លទ្ធផលអវិជ្ជមានទាំងអស់

05-11-2026 15:11

(ស្វាយរៀង)៖ លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោក អ៊ាក ផល្លា ប្រធានសាលាដំបូង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជការអយ្យការអមសាលាដំបូង និងមន្ត្រីរាជការ នៃសាលាដំបូងខេត្តស្វាយរៀង ធ្វើតេស្តតាមទឹកម៉ូត្រស្វែងរកសារធាតុញៀន ជូនមន្ត្រីរាជការសរុបចំនួន ៨៥នាក់ ដែលកំពុងបម្រើការងារនៅក្នុងស្ថាប័នទាំងពីរ។

ការធ្វើតេស្តនេះ ធ្វើឡើងតាមការណែនាំរបស់ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដែលបានតម្រូវឱ្យមន្ត្រីរាជការទូទាំងខេត្ត ចូលរួមពិនិត្យ និងតេស្តរកសារធាតុញៀន។ គោលបំណងសំខាន់គឺដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ជាលទ្ធផលនៃការធ្វើតេស្តនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីរាជការទាំង ៨៥នាក់ គឺអវិជ្ជមានសារធាតុញៀនទាំងអស់។ លទ្ធផលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនឿទុកចិត្ត ពង្រឹងប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕