ពលរដ្ឋខ្មែរចំនួន៧៨នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនឱ្យអាជ្ញាធរកម្ពុជានៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
05-11-2026 14:48
(បន្ទាយមានជ័យ)៖ ពលរដ្ឋខ្មែរចំនួន៧៨នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនឱ្យអាជ្ញាធរកម្ពុជានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយរងប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋកម្ពុជាចំនួន៧៨នាក់ ក្នុងនោះមានស្រី២១នាក់ ឱ្យអាជ្ញាធរកម្ពុជានៅលើស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជា ដែលឈមនឹងច្រកទ្វារខ្លងលឹកប្រទេសថៃ។
លោកបានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃចាប់ខ្លួន និងចោទប្រកាន់ពីបទលួចឆ្លងដែនដោយខុសច្បាប់ និងលួចស្នាក់នៅធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់ ត្រូវបានបញ្ជូនឱ្យអាជ្ញាធរកម្ពុជា នៅលើស្ពានព្រំដែន។
លោកវរសេនីយ៍ឯក ហេង សុវណ្ណ បានបញ្ជាក់ថា ក្រោយទទួលពលរដ្ឋខ្មែរទាំងនោះរួច ក្រុមការងារបានផ្តល់អាហារសម្រន់មានបាយ១កញ្ចប់ និងទឹកបរិសុទ្ធ ១ដប។ បន្ទាប់មក មន្ត្រីជំនាញបានសាកសួរព័ត៌មាន ហើយបានដឹកតាមរថយន្តទៅមណ្ឌលសំចតប៉ោយប៉ែត រួចបន្តដឹកទៅដល់លំនៅឋានដោយសុវត្ថិភាព៕















