FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការ គួច ប៊ុនលាត បន្តចុះផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ

04-11-2026 18:26

(បន្ទាយមានជ័យ)៖ លោក គួច ប៊ុនលាត រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកកម្មវិធីផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹង «ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់» នៅខេត្តពោធិ៍សាត់ និងនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយនាយកដ្ឋានសរុប និងព័ត៌មាន នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

ពិធីនេះមានការចូលរួមពីមន្ត្រីរាជការក្នុងខេត្តទាំង២ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់រួមមាន លោក ចៅ សុភៈភិបាល អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ លោក វង្ស ដាពុទ្ធា ប្រធាននាយកដ្ឋានសរុប និងព័ត៌មាន ក្រុមការងាររបស់នាយកដ្ឋានសរុប និងព័ត៌មាន អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនកាកបាទក្រហមជាច្រើននាក់។

កម្មវិធីផ្សព្វផ្សាយអប់រំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយបង្កើនចំណេះដឹង និងអប់រំបញ្ជ្រាបការយល់ដឹងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ជំរុញការចូលរួមថែរក្សាប្រព័ន្ធលូសាធារណៈឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃប្រព័ន្ធទឹកកខ្វក់ កាតព្វកិច្ចតាមផ្លូវច្បាប់ និងការចូលរួមរបស់ប្រជាកពលរដ្ឋក្នុងការគ្រប់គ្រងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។

កម្មវិធីផ្សព្វផ្សាយអប់រំនេះ បានគួររំលេចអំពីសារអប់រំដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងប្រព័ន្ធទឹកកខ្វក់។ ការគ្រប់គ្រងទឹកកខ្វក់មិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេស ឬជាការងាររបស់ស្ថាប័នជំនាញតែមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។

អ្នកចូលរួមទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពីការគ្រប់គ្រងទឹកកខ្វក់ ការអនុវត្តច្បាប់ និងការចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ចំណេះដឹងទាំងនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងចែករំលែកបន្តទៅកាន់ក្រុមគ្រួសារ និងសហគមន៍៕