FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CoolApp បន្តបញ្ចេញកំណែថ្មី Version 72 បន្ថែមមុខងារ Show Channel Notification

04-11-2026 16:48

(ភ្នំពេញ)៖ កម្មវិធីទំនាក់ទំនង និងខលរបស់កូនខ្មែរ CoolApp បានបន្តធ្វើបច្ចុប្បន្នភាព និងដាក់ឱ្យដំណើរការជាផ្លូវការនូវកំណែថ្មី Version 72.0 (iOS) ដែលនាំមកនូវមុខងារថ្មី ដើម្បីបំពេញបន្ថែមនូវបទពិសោធន៍ប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកគាំទ្រ និងតាមដាន Comment & Like នៅលើ Channel & Reel។

នៅក្នុងកំណែថ្មី Version 72.0 នេះ CoolApp បានបន្ថែមមុខងារ «បង្ហាញបញ្ជីដំណឹងឆានែលជាមួយមតិយោបល់របស់អ្នកប្រើប្រាស់» (Show channel notification list with user comments)។ តាមរយៈមុខងារនេះ អ្នកប្រើប្រាស់អាចងាយស្រួលតាមដាន និងមើលរាល់សេចក្តីជូនដំណឹង ឬការបញ្ចេញមតិយោបល់ (Comment) ពីសំណាក់សមាជិកផ្សេងៗទៀតនៅលើឆានែលបានយ៉ាងឆាប់រហ័ស និងមានសណ្តាប់ធ្នាប់។

កម្មវិធីឆាត និងបណ្តាញទំនាក់ទំនងសង្គមដំបូងគេរបស់កម្ពុជា CoolApp មានទាំង Channel និង Reel ដែលអាចបង្ហោះរូបភាព និងវិដេអូ ហើយជាពិសេសមាន Comment & Like លើវិដេអូទៀតផង !

Please download:
https://downloads.coolapp.com.kh