លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជីវភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប
04-11-2026 16:39
(កែប)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជីវភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា មូលដ្ឋានសេដ្ឋកិច្ចគឺជាកោសិកាកកើត ដែលនាំមកនូវការអភិវឌ្ឍវិស័យផ្សេងៗទៀតរបស់ខេត្តកែប រួមមានវិស័យអប់រំ សុខាភិបាល ទេសចរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដើម។
លោករដ្ឋមន្ត្រី បានបន្តថា ក្នុងនោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ត្រូវបន្តខិតខំប្រឹងប្រែងលើការងារទាំងអស់នេះឱ្យបានល្អប្រសើរឡើងជាប្រចាំក្នុងការកសាងនិងពូនជ្រុំខេត្តកែប សំដៅកាត់បន្ថយការលំបាកប្រជាជន បន្ថយបំណុល បង្កើតឱកាសការងារ និងមានប្រាក់សន្សំ ធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង ដែលនេះជាគុណប្រយោជន៍ និងជាការកសាងសង្គមសុខដុមមួយសម្រាប់បងប្អូនអ្នកកែបទាំងមូល៕






















