FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ញិល រដ្ឋា ប្រាប់វិនិយោគិនបរទេស ឲ្យមកវិនិយោគនៅកម្ពុជា ក្នុងវេទិកាពាណិជ្ជកម្មពិភពលោក នៅរុស្ស៉ី (Video inside)

04-11-2026 16:29

(ម៉ូស្គូ)៖ លោកបណ្ឌិត ញិល រដ្ឋា ក្នុងនាមជាប្រធានសមាគមពាណិជ្ជករកម្ពុជា-រុស្ស៉ី បានធ្វើបទបង្ហាញមួយ ស្តីពីឱកាសវិនិយោគនៅកម្ពុជា និងបានជួយវិនិយោគិនបរទេសដោយផ្ទាល់ប្រមាណ ២០នាក់ ក្នុងគោលដៅប្រាប់វិនិយោគិនបរទេស ជាពិសេសរុស្ស៉ី ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សកម្មភាពនេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសលោកត្រូវបានអញ្ជើញឲ្យធ្វើជាវាគ្មិន ក្នុងវេទិកាពាណិជ្ជកម្មពិភពលោក ឆ្នាំ២០២៦ រៀបចំចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា នៅឯ Lomonosov Cluster រដ្ឋធានីម៉ូស្គូ។

ស្របពេលជាមួយគ្នានេះដែរ បន្ទាប់ពីធ្វើបទបង្ហាញចប់ មានពាណិជ្ជករ និងវិនិយោគិនជាច្រើន មកពីប្រទេសនានាសុំនាមប័ណ្ឌរបស់លោកបណ្ឌិត ញិល រដ្ឋា និងបង្ហាញពីបំណងភ្ជាប់ទំនាក់ទំនងជាដៃគូផងដែរ។

សូមជម្រាបថា វេទិកាអន្តរជាតិនេះ មានអ្នកចូលរួមជាង ២ ០០០នាក់ មកពីប្រទេសជាង ១៥ និងតំបន់ជាង ៣០ នៃសហព័ន្ធរុស្ស៉ី ដោយមានវាគ្មិនប្រមាណ ៨០នាក់ និងគណៈប្រតិភូអន្តរជាតិចំនួន ២៥ក្រុម។

បើតាមគេហទំព័រផ្លូវការរបស់វេទិកា International Trade Day – 2026 និងសេចក្តីប្រកាសព័ត៌មាន Interfax វេទិកានេះក៏មាន៖

*មានកិច្ចប្រជុំ B2B ជាង ៥០០ លើក។
*មានកិច្ចពិភាក្សាប្រធានបទជាង ១០។
*ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានកំណត់ជាប្រទេសដៃគូរបស់វេទិកា៕