AUREA SQUARE គម្រោងលំនៅដ្ឋាននាំមកនូវបទពិសោធន៍រស់នៅប្រណីតកម្រិតអភិជននៅកណ្តាលក្រុងភ្នំពេញ បានសម្ពោធជាផ្លូវការ ជាមួយនឹងតម្លៃដ៏ទាក់ទាញ
03-11-2026 20:39
ភ្នំពេញ)៖ AUREA SQUARE ដែលជាគម្រោងលំនៅដ្ឋានផ្តល់ជូននូវបទពិសោធន៍រស់នៅប្រកបដោយភាពប្រណិត និងទំនើបបំផុតនៅកណ្តាលទីក្រុងភ្នំពេញ បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីសម្ពោធដ៏អធិកអធមនេះ ប្រព្រឹត្តទៅនៅទីតាំងគម្រោងផ្ទាល់ ស្ថិតនៅផ្ទះលេខ៩ ផ្លូវ៣៨០ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។
AUREA SQUARE បាននាំមកនូវនិយមន័យថ្មីនៃការរស់នៅបែបប្រណីត ដោយផ្តល់ជូននូវលំនៅឋានដ៏ប្រណីតចំនួន ២១០ បន្ទប់ ដែលជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងគុណភាពស្ថាបត្យកម្មតាមស្តង់ដារសិង្ហបុរី និងរបៀបរស់នៅដ៏ទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង។ គម្រោងនេះផ្តល់ជូននូវជម្រើសបន្ទប់ចាប់ពី ២ បន្ទប់គេង ដល់ ៤ បន្ទប់គេង ដែលមានទំហំចាប់ពី ១៤៤ ទៅ ២០៥ ម៉ែត្រការ៉េ ស័ក្តិសមបំផុតសម្រាប់ការរស់នៅប្រកបដោយផាសុកភាព និងអាចចូលរស់នៅបានភ្លាមៗ។
ដើម្បីបំពេញតម្រូវការជីវិតដ៏ប្រណីត AUREA SQUARE បានផ្តល់នូវកន្លែងកម្សាន្ត និងសម្រាកលម្ហែកាយជាច្រើន។ នៅជាន់ទី ៤៣ មានអាងហែលទឹក បន្ទប់សូណា និងស្ប៉ា ដែលផ្តល់ជូននូវកន្លែងសម្រាកលម្ហែកាយដ៏ស្ងប់ស្ងាត់ ជាមួយនឹងទេសភាពទីក្រុងដ៏អស្ចារ្យ។ រីឯនៅជាន់ទី ៤៤ ដែលជាទីតាំងលម្ហែលើអាកាស មានទំហំរហូតដល់ ៥០០ ម៉ែត្រការ៉េ រួមបញ្ចូលជាមួយកីឡាវាយកូនហ្គោលបែបឌីជីថល សម្រាប់បទពិសោធន៍កម្សាន្តថ្មី និងរបៀបរស់នៅកម្រិតអភិជន។
ជាមួយនឹងប្រណិតភាព និងទីតាំងដ៏ល្អឥតខ្ចោះ ខុនដូរនេះ មានតម្លៃត្រឹមតែ ១ ៨៨៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ដែលជាឱកាសដ៏កម្រមួយដើម្បីទទួលបានលំនៅឋានប្រណីតក្នុងតម្លៃសមរម្យ។ សម្រាប់អតិថិជនដែលបានកក់ប្រាក់អាទិភាពចំនួន ៨៨៨ ដុល្លារអាមេរិក នឹងទទួលបានសិទ្ធិជ្រើសរើសយូនីតមុនគេ។ ការផ្តល់ជូនពិសេសនេះ អនុវត្តតែចំពោះការកក់ដែលបានធ្វើឡើងនៅថ្ងៃសម្ពោធប៉ុណ្ណោះ ហើយប្រាក់កក់នេះក៏អាចបង្វិលសងជូនវិញ ១០០% ផងដែរ ប្រសិនបើលោកអ្នកមិនពេញចិត្ត។
ពិធីករដ៏ល្បីលោក ជា វិបុល កត់សម្គាល់ថា AUREA SQUARE គឺខុនដុរដ៏ប្រណីតមួយ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ រស់នៅប្រកបដោយផាសុកភាព អ្វីដែលពិសេសនៅពិសេសនៅទីនេះ មានកន្លែងកម្សាន្តជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ +855 90 980 666៕














