FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំរុញសក្តានុពល និងភាពប្រកួតប្រជែង MSMEs ក្នុងវិស័យ​កែច្នៃអាហារ! ​វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជ្រើសរើស MSMEs ប្រមាណ២០០​ ចូ​លរួមអនុវត្តកម្មវិធីដំណោះស្រាយបច្ចេកទេសសម្រាប់ធុរកិច្ច

03-11-2026 17:39

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) កំពុងអនុវត្តកម្មវិធីដំណោះស្រាយបច្ចេកទេសសម្រាប់ធុរកិច្ច ក្រោមប្រធានបទ «ពង្រឹងភាពប្រកួតប្រជែងទីផ្សារតាមរយៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដើម្បីពង្រីកសក្តានុពល និងបង្កើនភាពប្រកួតប្រជែងលើទីផ្សារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យកែច្នៃអាហារ។


យោងតាមសេចក្តីប្រកាសព័ត៌មាន​ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាកើថា កម្មវិធីនេះមានគោលបំណងផ្តល់ដំណោះស្រាយបច្ចេកទេស ដើម្បីជួយ MSMEs បង្កើនគុណភាពផលិតផល កាត់បន្ថយការចំណាយ និងពង្រីកទីផ្សារ។

តាមរយៈកម្មវិធីនេះ MSMEs នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមានការបង្កើនគុណភាព និងការរចនាវេចខ្ចប់ឱ្យកាន់តែទាក់ទាញ ជួយកាត់បន្ថយការចំណាយ ព្រមទាំងអនុលោមតាមស្តង់ដារបច្ចេកទេស។ លើសពីនេះ ពួកគេក៏នឹងទទួលបានជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍន៍ផលិតផលកែច្នៃថ្មីៗសម្រាប់ពង្រីកអាជីវកម្មផងដែរ។ ផលិតផលគោលដៅរួមមាន អាហារសណ្ឋានសរសៃ អាហារសម្រន់ សាច់កែច្នៃ ទឹកជ្រលក់ ភេសជ្ជៈ និងទឹក។

កម្មវិធីនេះផ្តោតលើ MSMEs ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយនឹងជ្រើសរើស MSMEs សរុបចំនួន ២០០ ក្នុងនោះមាន ៤០ MSMEs នឹងទទួលបានដំណោះស្រាយបច្ចេកទេសដោយផ្ទាល់។ នេះជាឱកាសដ៏ល្អសម្រាប់ MSMEs កែច្នៃអាហារ ដើម្បីពង្រឹងសមត្ថភាព និងឈានទៅរកភាពជោគជ័យកាន់តែប្រសើរឡើងលើទីផ្សារ។

MSMEs ដែលមានចំណាប់អារម្មណ៍សូមចុះឈ្មោះ​ តាម​រយៈ ការស្កេន QR Code លើរូបភាព ឬតាមតំណភ្ជាប់ https://forms.gle/gNEcVn5ufdvMBMVe9។ ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ ០៧០ ៦៣៦​ ១៩៣៕