FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលចាប់ចោរឆក់ខ្សែក២នាក់ នៅខណ្ឌពោធិ៍សែនជ័យ, ម្នាក់ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារករណីលួចម៉ូតូ

03-11-2026 16:17

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ មានករណីឆក់ខ្សែក និងបណ្តោងត្បូងរបស់ប្រជាពលរដ្ឋ នៅចំណុចទល់មុខផ្ទះលក់អង្ករ ស្ថិតក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លុះនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ២នាក់ នៅចំណុចភូមិជ្រៃកោង សង្កាត់ ចោមចៅទី២។

ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ហេង ភារម្យ អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
*ទី២៖ ឈ្មោះ នឹង វណ្ណ អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ គ្មានទីលំនៅពិតប្រាកដ ជាមុខសញ្ញាចាស់អតីតទណ្ឌិតជាប់ពន្ធនាគារកាលពីឆ្នាំ២០២៣ ក្នុងអំពើលួចម៉ូតូ និងចេញមកវិញកាលពីឆ្នាំ២០២៥។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធី៕