FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះខុនដូជាន់ផ្ទាល់ដីមួយកន្លែង នៅស្រុកកណ្ដាលស្ទឹង ឆាបឆេះសម្ភារមួយចំនួន តែមិនមានករណីរបួសអ្នកស្នាក់នៅឡើយ

03-11-2026 15:11

(កណ្ដាល)៖ អគារខុនដូរជាន់ផ្ទាល់ដីមួយកន្លែង ស្ថិតក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ត្រូវបានឆាបឆេះកាលពីពាក់កណ្ដាលអាធ្រាត្រាឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះសម្ភារមួយចំនួន និងសំណាងល្អមិនមានបង្កហានិភ័យដល់មនុស្សណាម្នាក់ឡើយ។

បើតាមការអះអាងរបស់សមត្ថកិច្ចឲ្យដឹងថា នៅយប់ម៉ោងកើតហេតុ ព័ត៌មានពីសន្តិសុខបានឲ្យដឹងថា គេឃើញមានអណ្ដាតភ្លើងចេញពីកន្លែងអគារបោកគក់ ហើយក៏បន្តឆេះខ្លាំងឡើងរាលដាលជាបន្តបន្ទាប់ ឃើញដូច្នេះសន្តិសុខបាន រាយការណ៍មកសមត្ថកិច្ចអោយជួយអន្តរាគមន៍ពន្លត់តែម្ដង។

ក្រុមការងារពន្លត់អគ្គិភ័យនេះសហការចូលរួមដោយរថយន្តអគ្គីភ័យចំនួន ៥គ្រឿង, រថយន្តខេត្ត ២គ្រឿង, រថយន្តស្រុក ១គ្រឿង, រថយន្តបន្ទាយក្រាំងចេក ១គ្រឿង និងរថយន្តបន្ទាយព្រែករកា ១គ្រឿង អស់ទឹកចំនួន ៦ឡាន៕