FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសង្គមកិច្ច៖ ការធ្វើជំរឿនមន្រ្តីរាជការ គឺជាមូលដ្ឋានគ្រឹះក្នុងការរៀបចំមន្រ្តីតាមកន្លែងការងារឲ្យបានសមស្រប នាពេលអនាគត

03-11-2026 14:05

(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមធ្វើជំរឿនមន្រ្តីរាជការនៅក្រសួងផ្ទាល់តែម្តង។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍រំលេចពីអត្ថប្រយោជន៍នៃការធ្វើជំរឿន ដែលបានរួមចំណែកដ៏សំខាន់ ក្នុងរៀបចំផ្ទះខ្លួនឯងឱ្យបានល្អ និងចូលរួមក្នុងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ លោកក៏បានផ្តាំផ្ញើ ឱ្យថ្នាក់ដឹកនាំ និងមន្រ្តី រាជការទាំងអស់ ចូលរួមធ្វើជំរឿនទាំងអស់គ្នា និងគូសបញ្ជាក់ថា ការធ្វើជំរឿននេះ មិនមែនជាការដាក់សម្ពាធ ឬចាប់កំហុសនោះ តែដើម្បីមានមូលដ្ឋានក្នុងរៀបចំមន្រ្តីតាមកន្លែងការងារសមស្របនាពេលអនាគត។

ជាមួយគ្នានោះ លោក ជា សុមេធី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួងមុខងារសាធារណៈ និងក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានសហការគ្នាយ៉ាងល្អ ក្នុងកិច្ចការធ្វើជំរឿននេះ។

ក្រសួងមុខងារសាធារណៈ សហការជាមួយក្រុមការងារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំធ្វើជំរឿនមន្រ្តីរាជការ រយៈពេលបីថ្ងៃពោលគឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានមន្រ្តីរាជការចូលរួមប្រមាណជាង២០០០នាក់៕