FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីប្រឹក្សាតេជោ ហ៊ុន សែន នាំយកអាយកូម ៥០គ្រឿង ផ្ដល់ជូនរដ្ឋបាលស្រុកទឹកឈូ ដើម្បីបង្កការងារស្រួលជាមធ្យោបាយក្នុងការទំនាក់ទំនង

02-11-2026 22:47

(កំពត)៖ លោក ប៉ែន អ៊ៀតយៀន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននាំយក ICOM ចំនួន ៥០គ្រឿង ស្មើនឹងថវិកា ចំនួន ២០០០ដុល្លារ ឧបត្ថម្ភជូនដល់លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ សម្រាប់ទំនាក់ទំនងប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ នៅសាលាស្រុកទឹកឈូ ខេត្តកំពត។

ជាមួយគ្នានេះ លោក អ៉ឹម ច័ន្ទសោធន និងក្រុមការងារស្រុក ក៏សូមថ្លែងអំណរគុណជាអនេក ចំពោះទឹកចិត្តប្រកបដោយសប្បុសធម៌នេះ និងសូមប្រសិទ្ធពរជ័យ បវរសួស្ដីជូនចំពោះ លោក ប៉ែន អ៊ៀតយៀន ទីប្រឹក្សាសម្ដេចតេជោ និងក្រុមគ្រួសារ បានសមប្រកបនូវពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕