រដ្ឋមន្រ្តីសង្គមកិច្ច អរគុណតំណាងពិសេសរបស់អគ្គលេខាធិការ UN ចំពោះការគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តអនុវត្តការលុបបំបាត់អំពើហិង្សាលើកុមារ
02-11-2026 22:30
(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងជំនួបជាមួយលោកស្រី Najat Maalla Míjid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហឹង្សាលើកុមារ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន ថ្លែងអំណរគុណចំពោះការគាំទ្រនានាមកដល់រដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តអនុវត្តការលុបបំបាត់អំពើហិង្សាលើកុមារដើម្បីបញ្ចប់
រាល់ទម្រង់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០ នៅកម្ពុជា ជាប្រទេសទី២៦ ដែលបានប្រកាសជាផ្លូវការ ចូលជាសមាជិកប្រទេស
ភាពជាដៃគូសកល (pathfinding country) ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។
លោកស្រី Najat Maalla Mjid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហឹង្សាលើកុមារ និងសហការី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានអញ្ជើញមកកាន់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
តាមរយៈដំណើរទស្សនកិច្ចនេះ លោកសង្ឃឹម
ជឿជាក់ថា យើងនឹងបានចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ក៏ដូចជាគាំ
ទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានប្ដេជ្ញាចិត្តអនុវត្តការលុបបំបាត់
អំពើហិង្សាលើកុមារស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។
ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា លោករដ្ឋមន្រ្តី សូមសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជា ក៏ដូចជាមកកាន់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកបានបន្ថែមថា នេះជាលើកទី១ ដែលលោកបានជួបលោកស្រី តំណាងពិសេសអគ្គលេខាធិការអ ង្គការសហប្រជាជាតិ ទទួលបន្ទុកអំពើហឹង្សាលើកុមារ។ កន្លងមក សហការីរបស់ខ្ញុំ មួយចំនួនបានជួបលោកស្រីរួចហើយ នៅកិច្ចប្រជុំនៅក្រៅប្រទេស។
លោក ជា សុមេធី បានបន្ថែមថា សម្រាប់ក្រសួងសង្គមកិច្ច យើងនឹងបន្ត៖
– ជំរុញការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារ
– ពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិពាក់ព័ន្ធនឹងកិច្ចការពារ និងលើកកម្ពស់សុខុមាលភាពកុមារបង្កើនការផ្សព្វផ្សាយអំពីការទប់ស្កាត់អំពើហិង្សា និងកេងប្រវ័ញ្ចលើកុមារគ្រប់ទម្រង់ រួមទាំងតាមអនឡាញ
– ជំរុញការបង្កើនវិនិយោគលើកម្មវិធិកិច្ចការពារកុមារ ជាពិសេសសុវត្ថិភាពកុមារតាមអ៊ីនធឺណិតពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ ដើម្បីធានាថាកុមារ
ទទួលបានសេវាឆ្លើយតបបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ រក្សានិងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារពង្រឹងកម្លាំងសេវាសង្គមប្រកបដោយវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកិច្ចការពារកុមារ។
– ពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មាន ការពិនិត្យតាមដាន និងវាយតម្លៃកិច្ចការពារកុមារ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយផែនការសកម្មភាព កម្មវិធី និងការរៀបចំរបាយការណ៍៕













