FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកទឹកឈូ ផ្ដល់សេវាស្លាកលេខម៉ូតូ និងថវិកាជូនដល់អាណាព្យាបាលសិស្សប្រលងជាប់និទ្ទេស A ឆ្នាំ២០២៦

02-11-2026 21:27

(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីអាជ្ញាធរក្រោមឱវាទជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអាណាព្យាបាលសិស្ស ដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ និទ្ទេសA ចំនួន ១០នាក់ មានលំនៅដ្ឋានក្នុងស្រុកទឹកឈូ ខេត្តកំពត នៅសាលប្រជុំសាលាស្រុកទឹកឈូ។

លោក អុឹម ច័ន្ទសោធន បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ ដែលលោកទាំងពីរ តែងតែគិតគូរអំពីសុខទុក្ខ ដល់ក្រុមគ្រួសារ អាណាព្យាបាលសិស្សប្រលងជាប់និទ្ទេសA ជានិច្ច ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរនោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងបានជូនពរក្មួយៗ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងការងារល្អៗទៅថ្ងៃអនាគត ប្រែក្លាយជាសសរទ្រូងសម្រាប់ប្រទេសជាតិ។

បើតាមលោកអភិបាលស្រុកទឹកឈូ អាណាព្យាបាលសិស្សប្រលងជាប់ និទ្ទេស(A) ចំនួន១០នាក់ សិស្សបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ និទ្ទេស(A) ដែលទើបតែទទួលបានរង្វាន់ម៉ូតូលើកទឹកចិត្តពីលោកបណ្ឌិត ប៉ែន ស៊ីម៉ន គឺទទួលបានការឧបត្ថម្ភថ្លៃសេវាធ្វើស្លាកលេខម៉ូតូ និងថវិកាក្នុងមួយនាក់ ១០ម៉ឺនរៀលផងដែរ៕