FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

02-11-2026 19:11

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាប្រឈមផ្នែកសុខភាព សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានណែនាំដល់លោក កែវ ផុង ជំនួយការផ្ទាល់ និងជាប្រធានក្រុមសេនា តេជោសន្តិភាព រួមសហការជាមួយលោក​ សូ សុភក្ត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានក្រុមការងារមនុស្សធម៌ សម្តេចតេជោ-ធិបតី ដើម្បីចុះទៅនាំយកបងស្រី រ័ត្ន ភឿន ដែលពិការជើង និងកំពុងរស់នៅផ្ទះជួលម្នាក់ឯង នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីយកមកពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព។

បងស្រី រ័ត្ន ភឿន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅខ្ពង់ខ្ពស់ មិនអាចបំភ្លេចគុណបាន ចំពោះការយកចិត្ដទុកដាក់យ៉ាងខ្លាំង របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលបានចាត់ឲ្យក្រុមការងារ​ មកយកលោកស្រីដល់បន្ទប់ជួល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព។

សូមជម្រាបថា នារសៀលម្សិលមិញ ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក កែវ ផុង បាន​ចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ទៅផ្តល់ជូនបងស្រី រ័ត្ន ជឿន ផងដែរ។

អំណោយដែលបានផ្តល់ជូនរួមមាន រទេះរុញចំនួន១គ្រឿង អង្ករ ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ទឹកបរិសុទ្ធ ព្រមទាំងថវិកាចំនួន ២លានរៀល ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ៕