សាលាបឋមសិក្សា និងវិទ្យាល័យ «ទ្រី ភាព បឹងទន្លេម្រេច» ពន្លឺអប់រំលើដីជនបទ (Video inside)

02-11-2026 17:23

(ព្រះវិហារ)៖ សាលាបឋម សិក្សា និងវិទ្យាល័យ «ទ្រី ភាព បឹងទន្លេម្រេច» ថ្នាលអប់រំ លើដីជន បទ កំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាលផ្តល់ចំណេះដឹងដល់កូនចៅទីជនបទ និង កូន ចៅ ប្រជាពលរដ្ឋកំពុងបំពេញការងារក្នុងចំការកៅស៊ូរបស់លោកអ្នកឧកញ៉ា ទ្រី ភាព។

«ទ្រី ភាព បឹងទន្លេម្រេច» ជាតំបន់វិនិយោគចម្ការកៅស៊ូរបស់ក្រុមហ៊ុនទ្រីភាពគ្រុប។ ក្រុម ហ៊ុនទទួលបានសិទ្ធិវិនិយោគលើដំណាំកៅស៊ូពីរាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០១១។ បច្ចុប្បន្ន តំបន់បានលូតលាស់ដោយដំណាំកៅស៊ូ និងទុរេន។ ក្រៅពីការដាំកៅស៊ូហើយនោះ ក្រុម ហ៊ុនក៏បានវិនិយោគបង្កើតរោងចក្រកែច្នៃកៅស៊ូថែមទៀងផង។ តាមរយៈការវិនិយោគនេះ ក្រុមហ៊ុន បានផ្តល់ការងារជូនប្រជាពលរដ្ឋសរុបជាង ១ពាន់នាក់។

លើសពីការវិនិយោគ តាមរយៈការបង្កើតផ្សារលក់ដូរតំបន់នេះ បានក្លាយទៅជាការប្រមូលផ្តុំ សហ គមជនបទដាច់ស្រយាលមួយឱ្យមានរស់នៅយ៉ាងកុះករបង្កើតរបរផ្សេងៗនៅទីនោះ។ ផ្តើមចេញពីការវិនិយោគ ក្លាយទៅជាការប្រមូលផ្តុំប្រជាពលរដ្ឋច្រើនពាន់គ្រួសារទាំងបុគ្គ លិក កម្មករ និយោជិតបម្រើការឱ្យក្រុមហ៊ុន និងប្រជាពលរដ្ឋដែលបានទៅតាំងទីលំនៅ នៅ ទីនោះ។

ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋទាមទារឱ្យមានការផ្តល់សេវាផ្សេងៗទៀតដូចជាការអប់រំជាដើម។ «ទ្រី ភាព បឹងទន្លេម្រេច» ជាតំបន់មួយនៅដាច់ស្រយាលឆ្ងាយពីសាលារៀន ដែលបង្ក ការលំបាកដល់ការធ្វើដំណើរទៅសិក្សារៀនសូត្រ រហូតដល់កូនចៅប្រជាពលរដ្ឋខ្លះ បាន សម្រេច បោះបង់ការសិក្សា។

លោក ហេង សារុំ នាយកសាលាបឋមសិក្សា និងវិទ្យាល័យទ្រីភាពបឹងទន្លេម្រេច បានឱ្យដឹង ថា ផ្តើមចេញពីមើលឃើញការលំបាករបស់កូនចៅប្រជាពលរដ្ឋតំបន់នោះ ព្រមទាំងកូនចៅ ប្រជា ពលរដ្ឋធ្វើការក្នុងចម្ការកៅស៊ូធ្វើដំណើរទៅ សិក្សា រៀនសូត្រ ក៏ដូចជាស្មារតីនៃការផ្តល់ ចំណេះតាមរយៈការសិក្សារៀនសូត្រ ទើបលោកអ្នកឧកញ៉ា ទ្រី ភាព សម្រេចបង្កើតសាលា «ទ្រី ភាព បឹងទន្លេម្រេច» នេះឡើង។

បើតាមលោកនាយកសាលា បានឱ្យដឹងថា សាលានេះចាប់ដំណើរការ ដំបូង ដោយរៀន ចម្រុះ គ្នា មិនមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ ការ អប់រំ គ្រប់ជ្រុងជ្រោយនោះឡើយ។ លុះ នៅឆ្នាំ ២០២ ៤ ដើម្បីរួមចំណែកលើកកម្ពស់គុណភាព អប់រំឱ្យ កាន់តែប្រសើរឡើង លោក អ្នក ឧក ញ៉ា ទ្រី ភាព បានផ្តល់អគារសិក្សាថ្មីចំនួនពីរ ខ្នង កំពស់ ពីរជាន់ ២៤បន្ទប់។

បច្ចុប្បន្នសាលារៀន មានអគារសិក្សាសរុបបីខ្នង ៣៦បន្ទប់ ទីចាត់ការ១ បន្ទប់កុំព្យូទ័រ១ បន្ទប់ បណ្ណាល័យ១ បន្ទប់សង្រ្គោះបឋម១ បន្ទប់ទឹកប្រុស/ស្រី២៨ រោងអាហារសម្រាប់សិស្ស ២ ខ្នង ទីធ្លាលេងកីឡា សួនបំណិតជីវិត ដែលចំណាយថវិកាសាងសង់សរុបជាងមួយលាន ដុល្លារ អាមេរិក។

លោក ហេង សារុំ បានឱ្យដឹងថា បើទោះបីសាលារៀនសាងសង់ឡើងដោយលោកឧកញ៉ា ទ្រី ភាព យ៉ាងណាក្តី តែសាលាបើកទ្វារផ្តល់ការអប់រំដល់កូនចៅប្រជាពលរដ្ឋទូទៅនៅ តំបន់ នោះ ក៏ដូចជាកូនចៅប្រជាពលរដ្ឋដែលកំពុងធ្វើការនៅក្រុមហ៊ុនដទៃដែរ ពោលមិនមែនឱ្យ សិក្សា រៀនសូត្រតែកូនចៅប្រជាពលរដ្ឋធ្វើការឱ្យក្រុមហ៊ុនចម្ការកៅស៊ូទ្រីភាពនោះឡើយ។

សាលាបឋម សិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ថ្វីបើជាសាលារៀននៅទីជនបទ តែសំណង់អគារ រចនាបថបានរំលេចនូវភាពស្រស់ស្អាត ខណៈបរិវេណសាលារំលេចដោយ ភាពបៃតងស្រស់។ បន្ថែមពីលើនោះ កម្មវិធីអប់រំ ក៏ត្រូវបានយកចិត្តខ្ពង់។ សាលារៀនបាន អនុវត្តកម្មវិធីសិក្សាស្របតាមគោលការណ៍ និងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និង កីឡា ដោយយកចិត្តទុកដាក់លើការអនុវត្តកម្មវិធី សាលារៀនស្តង់ដាគំរូ។

ក្រៅពីកម្មវិធីសិក្សារបស់ក្រសួងហើយនោះ សាលាបានរៀបចំម៉ោងសិក្សាបន្ថែម២ម៉ោង ទៀត នៅពេល រសៀល សម្រាប់សិស្សចាប់ពីថ្នាក់ទី៣ ដល់ថ្នាក់ទី៦ ដោយផ្តោតលើមុខវិជ្ជា ភាសាអង់គ្លេស កុំព្យូទ័រ និងការសរសេរកូដ។ ការបន្ថែមមុខវិជ្ជាទាំងនេះ មានគោលបំណង ពង្រឹង សមត្ថភាព ភាសាបរទេស លើកកម្ពស់ចំណេះដឹង ឌីជីថល បណ្តុះបណ្តាល ការគិត បែប តក្កវិជ្ជា ការដោះ ស្រាយបញ្ហា ភាពច្នៃប្រឌិត ដើម្បីឱ្យសិស្សានុសិស្សមានចំណេះដឹង មូល ដ្ឋានរឹងមាំ សម្រាប់ សិក្សា បន្ត។ ទន្ទឹមនឹងគ្នានះដែរ សាលាក៍បានយកចិត្តទុកដាក់លើ វិន័យ សីលធម៌ អនាម័យ និងការថែរក្សាបរិស្ថានសាលារៀន។

ឆ្នាំសិក្សា២០២៥-២០២៦នេះ សាលារៀន មានគ្រូបង្រៀនសរុបចំនួន ២៤នាក់ ក្នុងនោះ គ្រូបង្រៀន ក្របខ័ណ្ឌរបស់រដ្ឋមានចំនួន ៦នាក់ ស្រី១នាក់ និងគ្រូកិច្ចសន្យារបស់ ក្រុមហ៊ុន មានចំនួន ១៨នាក់ ស្រី១០នាក់។ ការចំណាយលើប្រាក់បៀវត្ស របស់គ្រូកិច្ចសន្យាក្រុមហ៊ុន គិតជាមធ្យមអស់ប្រមាណប្រាំបីពាន់ដុល្លារក្នុងមួយខែ។

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានសិស្ស សិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា រហូត ដល់ មធ្យមសិក្សាថ្នា់ក់ទី១០ សរុបចំនួន៦៧៦នាក់ ស្រី៣៣៤នាក់។ ៧០ភាគរយ គឺជា កូនបុគ្គលិកបម្រើការងារជូនក្រុមហ៊ុន។ ចំពោះពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦ -២០ ២៧ នៅថ្ងៃនេះដែរ សាលាបានទទួលចុះឈ្មោះសិស្ស ចូលរៀនសរុបចំនួន ៦៩៧នាក់ ស្រី ៣៤៦នាក់ ដោយមានថ្នាក់ចាប់ពីមត្តេយ្យ រហូតដល់ថ្នាក់ទី១១។

វត្តមានសាលារៀន «ទ្រី ភាព បឹងទន្លេម្រេច» បាននាំមកនូវការរីករាយ និងពេញចិត្តពី សំណាក់ សិស្សចំពោះ សោភណភាពសាលា ការបង្រៀន ជាពិសេសកាត់បន្ថយ ការលំបាក របស់ពួកគេ ដែលត្រូវធ្វើដំណើរទៅរៀនឆ្ងាយកាលពីគ្រាមុន។

ក្តីរីករាយចំពោះវត្តមានសាលាមិនមែនតែសិស្សប៉ុណ្ណោះទេ តែក្តីរីករាយនេះ ក៏បានកើតមាន ចំពោះ អាណាព្យាបាលដែរ។ អ្នកស្រី ប៉ាន់ ឡា បានទៅតាមស្វាមីជាអ្នក បច្ចេកទេសរថយន្ត នៅ ក្រុមហ៊ុនចម្ការកៅស៊ូរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ជាង១០ឆ្នាំមកហើយ។ អ្នកស្រី បានបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះកូនស្រីរបស់អ្នកស្រី ដែលត្រូវទៅរៀន នៅឆ្ងាយ កាលពីពេលមុន។ ក្រោយមានសាលានេះ បានធ្វើឱ្យអ្នកស្រីរសាយក្តីកង្វល់ និងបានកាត់បន្ថយការចំណាយ៕