អ្នកស្រាវជ្រាវវិទ្យាសាស្រ្តនយោបាយ៖ ប្រវត្តិសាស្រ្តបញ្ជាក់ច្បាស់ថា ជាតិបែកបាក់ ទើបនាំឲ្យខ្មែរធ្លាក់ចូលក្នុងភ្លើងសង្រ្គាម (Video inside)
02-11-2026 16:57
(ភ្នំពេញ)៖ លោក លឹម សុវណ្ណរិទ្ធ អ្នកស្រាវជ្រាវវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ប្រាកដជាដឹងច្បាស់ថា មានតែការផ្លាស់ប្ដូរថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនោះទេ ដែលអាចនាំឲ្យកម្ពុជា មានសន្តិភាព និងមិនបែកបាក់សាមគ្គីជាតិ។ នេះបើតាមការបញ្ជាក់របស់លោក នៅក្នុងកិច្ចពិភាក្សា Fresh Talk។
ជានេះទៅគ្រូបង្រៀនវិទ្យាសាស្រ្តនយោបាយរូបនេះ បានបញ្ជាក់ថា សម្រាប់សកម្មភាពទាំងឡាយណាដែលនាំឲ្យមានការបែកបាក់ជាតិ ឬធ្វើឲ្យបាត់បង់សាមគ្គីជាតិ គឺជាទង្វើដែលអាចធ្វើឲ្យកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្រ្គាមបាន។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ









