FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត សឺន សំ៖ កម្ពុជា គ្មានភាពចាំបាច់ មានក្រុមឧទ្ទាមខុសច្បាប់នោះទេ !

02-11-2026 16:50

(ភ្នំពេញ)៖ លោកបណ្ឌិត សឺន សំ អ្នកជំនាញវិភាគគោលនយោបាយ បានលើកឡើងថា កម្ពុជា មានរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ត្រឹមត្រូវដោយសេរី តាមបែបផែនប្រជាធិបតេយ្យ។ ដូច្នេះកម្ពុជា គ្មានភាពចាំបាច់ ត្រូវមានរដ្ឋាភិបាលក្រៅច្បាប់ ដែលដឹកនាំដោយក្រុមទណ្ឌិតនៅក្រៅប្រទេសនោះទេ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បន្ថែមពីនេះការបង្កើតក្រុមចលនានយោបាយនេះ ត្រូវបានអ្នកជំនាញខាងលើអះអាងថា ជាទង្វើផ្ទុយនឹងរដ្ឋាធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ហើយគ្រាន់តែជាសកម្មភាពនយោបាយមួយ ដើម្បីតែរៃអង្គាសប្រាក់តែប៉ុណ្ណោះ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖