ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្អាកការផ្តល់សេវាសាធារណៈជាបណ្តោះអាសន្ន ដោយសារបញ្ហាបច្ចេកទេស
02-11-2026 16:15
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងមួយពីការផ្អាកការផ្តល់សេវាសាធារណៈជាបណ្តោះអាសន្ន ដោយសារបណ្តាញខ្សែគាំទ្របច្ចេកទេស កំពុងជួបប្រទះបញ្ហា។
បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ក្រសួង កំពុងតែខិតខំដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីឱ្យប្រព័ន្ធដំណើរការឡើងវិញបានឆាប់រហ័ស។ ក្រសួងនឹងធ្វើការជូនដំណឹងជាថ្មីម្តងទៀត បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួចរាល់ និងសេវាសាធារណៈអាចដំណើរការឡើងវិញជាប្រក្រតី។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសំណូមពរដល់បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះភាពរអាក់រអួលនេះ។ ការខិតខំដោះស្រាយបញ្ហាបច្ចេកទេសនេះ គឺដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅពេលក្រោយ៕











