FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

JICA សហការជាមួយស្ថានទូតជប៉ុន ដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចគម្រោងនានាក្រោម ODA ជប៉ុន នៅរាជធានីភ្នំពេញ, កំពង់ស្ពឺ និងសៀមរាប

02-11-2026 15:44

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) សហការជាមួយស្ថានទូតជប៉ុន ប្រចប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានប្រមាណជាង ១០អង្គភាព ចុះពិនិត្យគម្រោងនានា ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ដែលផ្ដល់មករាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធីទស្សនកិច្ចរបស់អ្នកសារពត៌មានស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ឆ្នាំ២០២៦ ចាប់ពីទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ដោយស្វែងយល់ពីគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ និងគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកតំបន់ភាគនិរតីនៃរាជធានីភ្នំពេញ, សារមន្ទីរតេជោសន្តិភាព ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)នៅក្នុងខេត្តសៀមរាប, មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងសាលាបឋមសិក្សាខេត្តសៀមរាប។

បើតាមលោក មិស៊ូមិ តាកាហ៊ីតុ ឧបទូត និងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ឬហៅកាត់ថាជំនួយ ODA ប្រទេសជប៉ុន បាននឹងកំពុងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនានាជាច្រើនអស់រយៈពេលជាយូរមកហើយ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។

តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ អ្នកសារព័ត៌មាននឹងអាចយស់ដោយផ្ទាល់ថា តើកិច្ចសហប្រតិបត្តិការរបស់បជប៉ុន បានរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះបានយ៉ាងដូចម្តេចខ្លះ។

លោកបានថ្លែងដូច្នេះថា៖ «អ្នកសារព័ត៌មាននឹងយល់ដឹងកាន់តែស៊ីជម្រៅថាតើកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុនកំពុងរួមចំណែកយ៉ាងដូចម្តេចដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកសង្ឃឹមថា ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាននឹងត្រូវបានចែករំលែកយ៉ាងទូលំទូលាយនូវសមិទ្ធិផលបនានានៃ ODA របស់ប្រទេសជប៉ុន ដែលអាចជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕