Kaige Mao សិស្សឆ្នើមពីសាលា AISPP ទទួលបាឱកាសសិក្សាថ្នាក់ឧត្តមសិក្សាពីសាលាល្បីកម្រិតពិភពលោកចំនួន៣ នៅចក្រភពអង់គ្លេស និងអូស្ត្រាលី
02-11-2026 15:40
(ភ្នំពេញ)៖ Kaige Mao យុវសិស្សឆ្នើមរបស់សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) ដែលសិស្សបញ្ចប់ការសិក្សាឆ្នាំ២០២៧ (Class of 2027) ទទួលបានការការសិក្សាកម្រិតឧត្តមសិក្សាពីសាកលវិទ្យាល័យល្បីល្បាញលំដាប់អន្តរជាតិចំនួន៣នៅចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី។ សាលាទាំង៣នោះរួមមាន៖ The University of Melbourne របស់ប្រទេសអូស្ត្រាលី, King’s College London និងThe University of Manchester របស់ចក្រភពអង់គ្លេស។
សាលា AISPP ដែលជាសាលាដ៏ល្បាញល្បីមួយនៅកម្ពុជា បានចាត់ទុកសមិទ្ធផលដ៏អស្ចារ្យនេះ មិនត្រឹមតែជាការទទួលបានការផ្តល់ជូនកន្លែងសិក្សាពីសាកលវិទ្យាល័យល្បីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ មហិច្ឆតា ការតស៊ូព្យាយាម ឧត្តមភាពសិក្សា និងភាពក្លាហានក្នុងការស្រមៃឆ្ពោះទៅរកអនាគតដ៏ធំធេងឥតព្រំដែន។
នេះជាការបង្កើតប្រវត្តិសាស្ត្រថ្មី និងឆ្នាំសិក្សាដែលទទួលបានជោគជ័យខ្ពស់បំផុតមិនធ្លាប់មានរបស់សាលា AISPP ក្នុងការនាំសិស្សឆ្ពោះទៅកាន់សាកលវិទ្យាល័យឈានមុខលំដាប់ពិភពលោកនៅអូស្ត្រាលី និងអង់គ្លេស។
នេះគឺជាពេលវេលាប្រវត្តិសាស្ត្រដ៏ពោរពេញដោយមោទនភាព និងភាពរីករាយសម្រាប់សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ។ ក្នុងឱកាសអបអរសាទរខួប៩ឆ្នាំនៃឧត្តមភាពអប់រំតាមកម្មវិធីបាក់ឌុបអន្តរជាតិ (IB) សាលា AISPP កំពុងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗដ៏ត្រចះត្រចង់ ដោយកត់ត្រានូវឆ្នាំសិក្សាដែលទទួលបានជោគជ័យខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសាលា។
សិក្សានៅ AISPP គឺផ្តល់នូវភាពជឿជាក់ជាមួយឧត្តមភាពនៃការអប់រំពិតប្រាកដ។ ឧត្តមភាពនៃការអប់រំ មិនត្រូវបានវាស់វែងត្រឹមតែលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានវាស់វែងតាមរយៈឱកាសដែលយើងបង្កើត និងអនាគតដែលជួយកសាងសម្រាប់សិស្សានុសិស្ស។
ក្នុងនាមជាសាលាតែមួយគត់នៅកម្ពុជា ដែលផ្តល់ជូនកម្មវិធីសិក្សាបាក់ឌុបអន្តរជាតិ (IB) ទាំង ៤ កម្មវិធី AISPP ផ្តល់នូវប្រព័ន្ធអប់រំដ៏ពេញលេញ និងមានការទទួលស្គាល់ជាអន្តរជាតិ ដើម្បីអភិវឌ្ឍសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋសកលដែលមានចំណេះដឹង សមត្ថភាព ទំនុកចិត្ត និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។
នៅពីក្រោយភាពជោគជ័យរបស់សិស្សម្នាក់ៗ គឺមានការចូលរួមដ៏មានតម្លៃពីលោកគ្រូ អ្នកគ្រូដែលមានការលះបង់ ថ្នាក់ដឹកនាំដែលមានចក្ខុវិស័យ មាតាបិតាដែលតែងតែគាំទ្រ និងសាលាដែលជឿជាក់លើសក្តានុពលគ្មានដែនកំណត់របស់សិស្សានុសិស្ស។
សាលា AISPP សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក ថ្នាក់ដឹកនាំ និងមាតាបិតាទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យសមិទ្ធផលដ៏អស្ចារ្យនេះក្លាយជាការពិត។
ជាពិសេសសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសិស្សឆ្នើម Kaige Mao។ ភាពជោគជ័យរបស់គាត់គឺជាគំរូដ៏ល្អ និងជាប្រភពនៃការបំផុសគំនិតដ៏មានឥទ្ធិពលសម្រាប់សិស្សានុសិស្ស AISPP ទាំងអស់ ឱ្យមានភាពក្លាហានក្នុងការស្រមៃធំ និងខិតខំសម្រេចក្តីស្រមៃរបស់ខ្លួន។ សមិទ្ធផលដ៏អស្ចារ្យបំផុតជាច្រើនទៀត កំពុងរង់ចាំសិស្ស AISPP នៅថ្ងៃខាងមុខ។
ខួប៩ឆ្នាំនៃឧត្តមភាពអប់រំ! ឆ្នាំប្រវត្តិសាស្ត្រនៃសមិទ្ធផលដ៏ត្រចះត្រចង់! អនាគតដ៏ភ្លឺស្វាងឥតដែនកំណត់។ AISPP ទីកន្លែងដែលក្តីស្រមៃឆ្ពោះទៅកាន់ពិភពលោក ក្លាយជាសមិទ្ធផលជោគជ័យលំដាប់សកល៕

