FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន (Video inside)

02-11-2026 14:52

(ភ្នំពេញ)៖ លោក វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះលិខិតអបអរសាទររបស់សម្តេច ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក វ៉ាង ហ៊ូនឹង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលិខិតអបអរសាទររបស់សម្តេច ផ្ញើជូនរូបខ្ញុំ ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សូម សម្ដេច ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច។ សូមព្រះរាជាណាចក្រកម្ពុជា ទទួលបានវិបុលភាព និងសុភមង្គលសម្រាប់ប្រជាជនកម្ពុជា»។

ខាងក្រោមនេះ ជាលិខិតរបស់លោក វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន៖