អភិបាលស្រុកស្ទោង នាំយកស្បៀងអាហាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពលរដ្ឋងាយរងហានិភ័យចំនួន២០០គ្រួសារ នៅក្នុងឃុំព្រោជ
02-11-2026 14:40
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាំយកស្បៀងអាហាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពលរដ្ឋងាយរងហានិភ័យចំនួន២០០គ្រួសារ នៅក្នុងឃុំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៦។
លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរឃុំត្រូវមានភាពប្រាកដប្រជាអំពីស្ថិតិ និងសុខទុក្ខជីវភាពប្រជាពលរដ្ឋដែលងាយរកហានិភ័យនៅក្នុងមូលដ្ឋានខ្លួនឱ្យយ៉ាងប្រាកដ ដើម្បីធ្វើសំណើ ឬរាយការណ៍ និងសុំឧបត្ថម្ភគាំទ្រស្បៀងពី រាជរដ្ឋាភិបាលឬក្រុមការងារចុះមូលដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
លោកបន្តថា កាប្រគល់ស្បៀងនៅក្នុងឱកាសនេះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយសារអត់ស្បៀងហើយរាជរដ្ឋាភិបាលមិនបានដឹងនោះឡើយ។
លោក សាយ គឹមឡម បន្ថែមជុំវិញដល់អាជ្ញាធរឃុំ ត្រូវបង្កើនការផ្ដល់សេវារបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព ឆាប់រហ័ស ដល់ជណ្ដើរផ្ទះពលរដ្ឋ និងខិតខំកែប្រែរាល់ចំណុចអវិជ្ជមានកន្លងមក និងអភិវឌ្ឍន៍ប្រព័ន្ធការងារនៅក្នុងរដ្ឋបាលឃុំឱ្យកាន់តែល្អឡើងថែមទៀត។
សូមបញ្ជាក់ថា ស្បៀងដែលបានប្រគល់ជូននៅក្នុងឱកាសនេះក្នុង១គ្រួសារមាន៖ អង្ករ១បេ មី១កេះ ទឹកសុទ្ធ១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរផងដែរ៕



















