លោកបណ្ឌិត ឃួន សុវណ្ណ ចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្សនៅឃុំសំរោង ខេត្តព្រៃវែង
01-11-2026 15:41
(ព្រៃវែង)៖ លោកបណ្ឌិតឃួន សុវណ្ណ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង តំណាងលោកម៉ុក វណ្ណាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំសំរោង កាលពីថ្ងៃទី ៣០ខែតុលាឆ្នាំ ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលយ៉ាងកក់ក្តៅជាមួយប្រធានសាខាបក្សភូមិ ក្រុមយុវជន និងប្រធានក្រុមបក្ស។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ជំនួបសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅភូមិព្រៃឃ្នង ឃុំសំរោង ក្នុងគោលបំណងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពិភាក្សាការងារបក្ស ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណ ក៏បានឧបត្ថម្ភនូវវត្ថុអនុស្សាវរីយ៍មួយចំនួនជូនដល់អ្នកចូលរួមផងដែរ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំបក្សនៅមូលដ្ឋាន។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងរចនាសម្ព័ន្ធបក្សពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន៕














