FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់

01-11-2026 15:07

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញដល់អ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់ ពិសេសអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ឲ្យធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ខ្លួនជាបន្ទាន់ ដើម្បីការពារទូរស័ព្ទពីការវាយប្រហារតាមរយៈចំណុចខ្សោយសុវត្ថិភាព។

យោងតាមការរកឃើញរបស់អ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន បានបង្ហាញថា មានចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចអនុញ្ញាតឲ្យជនខិលខូចប្រើប្រាស់មុខងារហៅជាសំឡេង (Voice Call) ដើម្បីធ្វើការវាយប្រហារ និងគ្រប់គ្រងទូរស័ព្ទរបស់អ្នកប្រើប្រាស់ នៅពេលដែលពួកគេចុចទទួលការហៅនោះ។

ដើម្បីបង្កើនសុវត្ថិភាព សូមលោកអ្នកអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ពិនិត្យកំណែកម្មវិធី Telegram ដែលកំពុងប្រើប្រាស់ ដោយចូលទៅកាន់ Settings នៅក្នុងកម្មវិធី។
២. ធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ទៅកំណែចុងក្រោយបំផុត ដើម្បីទទួលបានការកែលម្អសុវត្ថិភាព
៣. បង្កើនការប្រុងប្រយ័ត្នចំពោះការហៅជាសំឡេងពីមនុស្សមិនស្គាល់ ឬប្រភពដែលមិនគួរឱ្យទុកចិត្ត៕