FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្នុងមូលដ្ឋានឃុំក្រាំងស្គារ

01-11-2026 15:00

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រាំងស្គារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្នុងមូលដ្ឋានឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ការរៀបចំបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំអាណតិ្តទី៦ ឆ្នាំ២០២៧ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីវាស់ស្ទង់កម្រិតនៃការគាំទ្រ ប្រជាប្រិយភាព និងសមត្ថភាពរបស់បេក្ខជននីមួយៗ ពីសំណាក់អង្គបោះឆ្នោត មុននឹងឈានដល់ការសម្រេចរៀបចំបញ្ជីឈ្មោះផ្លូវការតាមលំដាប់លេខរៀង។