FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ទូច ពលៈ នាំយកអាវរងាជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូ​ននគរបាលជាតិប្រចាំទិសភូមិភាគទី៣

01-11-2026 14:47

(កំពត)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ តំណាងនាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់អាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុបចំនួន១,១១៩អាវ ជូនដល់កងកម្លាំងចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ នៅបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រធានអង្គភាពបង្ក្រាប មេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក និងកងកម្លាំងចំណុះគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ សរុបចំនួន១៦០រូប។

អាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន១,១១៩អាវ បានប្រគល់ជូនអង្គភាពនីមួយៗ ដូចខាងក្រោម៖

១៖ អង្គភាពបង្គ្រាបបទល្មើសលើផ្ទៃសមុទ្រ ចំនួន៦៣​អាវ
២៖ វរសេនាតូចការពារ​ព្រំដែន​គោក​៨២៧ ចំនួន១៧៣​អាវ
៣៖ វរសេនាតូចការពារ​ព្រំដែន​គោក​៦០១​ ចំនួន១៤៥​អាវ
៤៖ វរសេនាតូចការពារ​ព្រំដែន​គោក​៦០៣​ ចំនួន១២៧​អាវ
៥៖ វរសេនាតូចការពារ​ព្រំដែន​គោក​០៥​ ចំនួន១១០​អាវ​
៦៖ វរសេនាតូចការពារ​ព្រំដែន​ទឹក២៦៩​ ចំនួន១៥១​អាវ
៧៖ វរសេនាតូចការពារ​ព្រំដែន​ទឹក២៤០​ ចំនួន១៥១អាវ
៨៖ វរសេនាតូចការពារ​ព្រំដែន​ទឹក២៤១​ ចំនួន១៥២​អាវ
៩៖ វរសេនាតូចការពារ​ព្រំដែន​ទឹក៤៣០​ ចំនួន១៤៨​អាវ
១០៖ វរសេនាតូច២៤២( អន្តរាគមន៍) ចំនួន២៤អាវ
១១៖ ទីបញ្ជាការនគរបាលជាតិទិសភូមិភាគទី​៣​ ចំនួន២០​អាវ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បាននាំយកថវិការបស់ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជូនដល់អង្គភាពនីមួយៗ ទទួលបានថវិកាឧបត្ថម្ភ ចំនួន៥០ម៉ឺនរៀល៕