FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តប្រគេនភេសជ្ជៈ, គ្រឿងឧបភោគ-បរិភោគ ដល់ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ

01-11-2026 09:34

(តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦នេះ រួមមានភេសជ្ជៈ, គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។

អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ, ស្ករសខ្មែរ, ទឹកដោះគោ, ប៊ីចេង, ខ្ទឹម ស, ប្រេងឆា, សាច់ជ្រូកផាត់, ត្រីងៀត និង សាច់ក្រក។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយទំនុកបម្រុង និងជ្រោមជ្រែងព្រះពុទ្ធសាសនា តាមរយៈការជួយជាប្រចាំដល់ព្រះសង្ឃ និងវត្តអារាមនានាដែលមានការខ្វះខាត តួយ៉ាងដូចជានៅក្នុងវត្តប្រាសាទនាងខ្មៅ នាពេលនេះជាដើម៕