FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

01-11-2026 08:42

(ភ្នំពេញ)៖ លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្ញើលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសារលិខិតចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ពីទីក្រុងប៉េកាំង លោក វ៉ាង ហ៊ូនីង បានគូសបញ្ជាក់នូវខ្លឹមសារថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ យ៉ាងដូច្នេះថា៖
«ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលិខិតអបអរសាទររបស់ សម្តេច ផ្ញើជូនរូបខ្ញុំ ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន»។

ជាមួយគ្នានេះ នៅក្នុងសារលិខិតដដែល លោកប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានជូនពរ សម្តេចតេជោ ហ៊ុន សែន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្រសិទ្ធពរដល់ព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវវិបុលភាព និងសុភមង្គលសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕