FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព! មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន (នាមដើម ឃុន ខេង) អតីតព្រឹទ្ធាចារ្យ និងជាអតីតមន្ត្រីជាន់ខ្ពស់គយនិងរដ្ឋាករ ទទួលមរណភាព ក្នុងជន្មាយុ ៨២ឆ្នាំ

31-10-2026 21:18

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន អតីតព្រឹទ្ធាចារ្យ និងជាអតីតមន្ត្រីជាន់ខ្ពស់នៃទីចាត់ការគយ និងរដ្ឋាករ បានទទួលមរណភាពនៅវេលាម៉ោង ៨៖១៩នាទីយប់ ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងជន្មាយុ ៨២ឆ្នាំ។

មរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន គឺជាការបាត់បង់នូវព្រឹទ្ធាចារ្យ និងជាមហាឧបាសកដ៏គួរឱ្យគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដោយបានបន្សល់ទុកនូវក្ដីសោកស្ដាយ និងអាឡោះអាល័យយ៉ាងក្រៃលែងពីសំណាក់ក្រុមគ្រួសារ សាច់ញាតិជិតឆ្ងាយ ព្រមទាំងអតីតសហការី និងមជ្ឈដ្ឋានអ្នកស្គាល់រាប់អានលោក៕