FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ (Video inside)

31-10-2026 18:00

(បាត់ដំបង)៖ កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋបានស្នើសុំដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានចាត់ចែង និងដឹកប្រគល់ជូនដល់ដៃម្ចាស់សំណើហើយ។

កង់អាគុយ និងរទេះរុញនេះ ត្រូវបានក្រុមការងារ TYDA ដឹកជូនម្ចាស់សំណើនៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦នេះ។

កង់អាគុយ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋឈ្មោះ សួម លីដា អាយុ ៣៦ឆ្នាំ។ រីឯរទេះរុញសម្រាប់កុមារពិការ ប្រគល់ជូនពលរដ្ឋឈ្មោះ អុំ ថា។

ពួកគាត់ទាំងពីរបានគោរពស្នេីសុំសម្តេចមហាបវរធិបតីដោយផ្ទាល់ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦កន្លងទៅ៕